ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតអោយ លោកស្រី Lourdes N. Pagaran មន្រ្តីវាយតម្លៃជាន់ខ្ពស់ សម្រាប់កម្មវិធីគ្រប់គ្រងសេដ្ឋកិច្ចនិងប្រទេស នៃក្រុមវាយតម្លៃឯករាជ្យ របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៨ 3690

កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ នៅទិស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោកស្រី Lourdes N. Pagaran មន្រ្តីវាយតម្លៃជាន់ខ្ពស់ សម្រាប់កម្មវិធីគ្រប់គ្រងសេដ្ឋកិច្ចនិងប្រទេស នៃក្រុមវាយតម្លៃឯករាជ្យ របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចប្រជាជននៅតាមជនបទ ជាពិសេសកសិករដែលមានចំណូលទាប។ ធនាគារពិភពលោក បានចាត់បញ្ជូនក្រុមវាយតម្លៃឯករាជ្យ មកពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ដើម្បីវាយតម្លៃការគាំទ្រក្រុមធនាគារពិភពលោក សម្រាប់វិបុលភាពនៃការចែករំលែក ដោយផ្តោតសំខាន់លើ ១. វិស័យកសិកម្ម/ជនបទ អប់រំ សុខាភិបាល ការការពារសង្គម និងថាមពល ២. គោលនយោបាយ រួមមានគោលនយោបាយសារពើពន្ធ និងអន្តរាគមន៏ទីផ្សារពលកម្ម និង ៣. ការងារចម្រុះវិស័យ (យេនឌ័រ)។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា តាមរយៈការវាយតម្លៃរបស់ធនាគារពិភពលោក កន្លងមកបានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៣​ មកដល់បច្ចុប្បន្ន អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី​ ៤០ភាគរយ មកត្រឹម ១៣ភាគរយ នៃប្រជាជនសរុប ដែលបង្ហាញពីផលវិជ្ជមាននៃការអភិវឌ្ឍន៏សេដ្ឋកិច្ចរបស់កម្ពុជា។ ដោយឡែក កម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការធ្លាក់ចុះនៃកំលាំងពលកម្មនៅក្នុងវិស័យកសិកម្ម និងអត្រានៃចំណូលរបស់ប្រជាកសិករខ្នាតតូចមួយចំនួន នៅមិនទាន់អាចឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចនៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយធនាគារ ពិភពលោក ជួយគាំទ្រដល់ការវិភាគនៅស្ថានភាពសេដ្ឋកិច្ចកសិកម្ម ដើម្បីស្វែងរកនូវលទ្ធភាពជួយគាំទ្រដល់កសិករខ្នាតតូច និងមធ្យម ក្នុងទិសដៅជំរុញអោយជីវភាពពួកគាត់មានភាពប្រសើរឡើង ហើយអាចឆ្លើយតបទៅនឹងការវិវឌ្ឍន៏នៃសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការលើក កម្ពស់កម្រិតជីវភាពកសិករខ្នាតតូច និងមធ្យម ជាមូលដ្ឋានសំខាន់ក្នុងការជំរុញកំណើនវិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយបានខ្លាំងនូវអត្រានៃអ្នកចំណាកស្រុក។ ឆ្លើយតបទៅនឹងសំណូមពររបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកស្រី Lourdes N. Pagaran បានបញ្ជាក់ថា តំណាងធនាគារ ពិភពលោកមានគំរោង នឹងចុះមកធ្វើការពិគ្រោះយោបល់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងអំឡុងខែវិច្ជិកា ខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមជនបទ ជាពិសេស​កសិករ សំដៅកាត់បន្ថយអត្រានៃភាពក្រីក្រនៅកម្ពុជាអោយនៅកម្រិតអប្បបរមា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 615

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 625

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 682

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 763

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 767

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 730

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 774

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 861

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 828

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 951

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 956

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ