ព័ត៌មានផ្សេងៗទៀត
ជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីចំនួន១១រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសនូវែលហ្សេឡង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ធ្វើឱ្យឯកឧត្តមរដ្ឋមន្ត្រី នឹកឃើញដល់ពេលដែល ឯកឧត្តមរដ្ឋមន្ត្រីបានរស់នៅសិក្សានៅក្រៅប្រទេស។ ការរស់នៅរៀនសូត្រនៅក្រៅប្រទេស គឺជាឱកាសដែលសិស្ស-និស្សិត អាចស្វែងយល់ពីពិភពលោក ពីវប្បធម៌និងសង្គមដែលមានមនុស្សមកពីចម្រុះជាតិសាសន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ប្អូនៗនិស្សិតជ័យលាភី យកពេលវេលាដែលខ្លួនរស់នៅនិងរៀនសូត្រនៅប្រទេសនូវែលហ្សេឡង់រយៈពេលពី១ឆ្នាំទៅ១ឆ្នាំកន្លះនេះ ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើតទំនាក់ទំនងឱ្យបានទូលំទូលាយ ចេះសាមគ្គីគ្នា រួមគ្នាសម្រេចគោលដៅរួមមួយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។