ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទទួលជួបសវនាការជាមួយគណៈប្រតិភូផ្នែកគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់គ្រោះ មហន្តរាយនៃក្រសួងផែនការ អភិវឌ្ឍន៍ជាតិ Zambia ចូលជួបពិភាក្សាការងារ

ចេញ​ផ្សាយ​ ៥ មីនា ២០១៨ 4342

នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយគណៈប្រតិភូផ្នែកគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់គ្រោះ មហន្ត រាយនៃក្រសួងផែនការ អភិវឌ្ឍន៍ជាតិ Zambia ដឹកនាំដោយលោកស្រី AuxiliaPonga លេខាអចិន្រ្តៃយ៍ លើការងារ ត្រួតពិនិត្យនិងវាយតម្លៃ ក្នុងគោលបំណងជួបពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូប្រទេស Zambia ដែលបានទស្សនៈកិច្ចនិងស្វែងយល់ពី វិស័យកសិកម្ម ព្រមទាំងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុលើវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបាន ជម្រាបជូនពីសារៈសំខាន់នៃវិស័យកសិកម្មដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាសន្តិសុខ ស្បៀង ដែលមានចែងយ៉ាងច្បាស់ នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថានភាពពីវិស័យកសិកម្ម បច្ចុប្បន្ន រួមមានផលិតកម្ម ដំណាំ ផលិតកម្មសត្វ ផលិតផលនេសាទកៅស៊ូ និងព្រៃឈើ។ ឯកឧត្តមក៏បានជម្រាបផង ដែរ អំពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត ទឹកជំនន់មកលើផលិតកម្មកសិកម្ម ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងបានដាក់ចេញនូវ “ផែនការសកម្មភាព អាទិភាពក្នុងវិស័យកសិកម្ម ដើម្បីទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ ២០១៦-២០២០” លើផ្នែកកសិឧស្សហកម្ម ដំណាំ កៅស៊ូ ផលិតកម្មសត្វ ជលផល និងព្រៃឈើ បន្ថែមពីនេះ ក៍បានជម្រាបផងដែរថាក្រសួងបាននិងកំពុង សិក្សាស្រាវជ្រាវលើពូជដំណាំ និងពូជសត្វ ព្រមទាំងបច្ចេកវិទ្យាថ្មីៗ សម្រាប់បន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ។

លោកស្រី AuxiliaPonga បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងដែលបានឆ្លៀតពេលដ៏មានតម្លៃដែលអនុញ្ញាតឲ្យគណៈប្រតិភូរបស់លោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សា ផ្លាស់ប្តូរចំណេះដឹងលើវិស័យកសិកម្ម និងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុលើផលិតកម្មកសិកម្ម។ លោកស្រីបានជម្រាបផងដែរអំពីស្ថានភាពពីវិស័យកសិកម្ម ព្រមទាំងស្ថានភាពអាកាសធាតុនៅប្រទេស Zambia ដែលមានលក្ខណៈស្រដៀងនឹងប្រទេសកម្ពុជាផងដែរ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យកសិកម្ម ជាពិសេស ការងារសហគមន៏ជលផល សហគមន៍ព្រៃឈើ និងផលិតកម្មស្រូវដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង និងសល់ស្រូវសម្រាប់នាំចេញ ព្រមទាំងការជម្រុញការនាំចេញកសិផលបន្ថែមទៀត ផ្អែកលើគោលនយោយបាយអភិឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជាឆ្នាំ២០១៥-២០២៥។ លោកស្រីសង្ឃឹមថានឹងបានរៀនសូត្រនិងទទួលបានបទពិសោធន៍ល្អៗជា ច្រើនទៀតលើការងារកសិកម្ម និងយុទ្ធសាស្រ្តទប់ស្កាត់និងបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ តាមរយៈការទស្សនៈ កិច្ចរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់លើការរីកចម្រើននៃ ប្រទេស Zambia ហើយប្រទេសទាំងពីរគួររៀនសូត្រលើការងារកសិកម្មនិងយុទ្ធសាស្រ្តទប់ស្កាត់និងបន្ស៊ាំការបម្រែបម្រួលអាកាស ធាតុពីគ្នាទៅវិញទៅមកនាពេលខាងមុខ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 516

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 614

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 608

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 636

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 672

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 663

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 666

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...