នៅថ្ងៃទី១០-១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់មន្រ្តីកសិកម្មឃុំ-ខេត្តកំពង់ធំ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដែលកិច្ចពិភាក្សាលើកឡើងពាក់ព័ន្ធនឹងការចងក្រងកសិករនិងផលិតកម្មស្រូវជាមួយសហគមន៍ លើការអនុវត្តន៍ការដាំដុះដំណាំស្រូវរបស់កសិករ។
កិច្ចប្រជុំនោះ ក៏បានធ្វើការបូកសរុបរបាយការណ៍ វឌ្ឍនភាពការងារប្រចាំត្រីមាសរបស់មន្រ្តីកសិកម្មឃុំ ខេត្តកំពង់ធំ ពិនិត្យវឌ្ឍនភាពការងារ បញ្ហាដែលកសិករជួបប្រទះ ការស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមក្នុងការបំពេញការងារ និងផែនការបន្ត។ ជាមួយគ្នានោះក៏ពិភាក្សាពីការចងក្រងក្រុមកសិករផលិតស្រូវផ្ការំដួល និងសែនក្រអូប០១ជាមួយសហគមន៍កសិកម្ម ។
សូមបញ្ជាក់ថា កិច្ចប្រជុំដំណើរពិនិត្យវឌ្ឍនភាពការងារខាងលើ រៀបចំឡើងដោយក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការគាំទ្រដោយ អង្គការ Helen Keller អន្តរជាតិ៕