សាលប្រជុំនាយកដ្ឋាន បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់នាយកដ្ឋាន ក្រោមការដឹកនាំដោយលោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ មន្រ្តី និងមន្រ្តីកិច្ចសន្យាទាំងអស់នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មសរុបប្រមាណ ៦០នាក់។
កិច្ចប្រជុំនេះមានរបៀបវារដូចខាងក្រោម:
១. ពិនិត្យតារាងប្រមូលទិន្នន័យវឌ្ឍនភាពការងាររបស់មន្រ្តីកសិកម្មឃុំ សង្កាត់របស់ការិយាល័យតំបន់ទាំង៤ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦
២. បទបង្ហាញស្ដីពី ពីការណែនាំការបំពេញក្នុងតារាងវឌ្ឍនភាពការងាររបស់មន្រ្តីកសិកម្មឃុំ សង្កាត់ CAO Data Collection
៣. បទបង្ហាញពីផែនការសកម្មភាពនៃការិយាល័យទាំង៥
៤. ទម្រង់របាយការណ៍ និងការប្រមូលលទ្ធផលការងារនៃការអនុវត្តគម្រោងលើកទឹកចិត្តសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
៥. យន្តការសម្រាប់ការគ្រប់គ្រងការងាររបស់មន្រ្តីកសិកម្មឃុំ សង្កាត់តាមរយៈ Farmbook App និងបញ្ហាប្រឈម
៦. ការងាររដ្ឋបាល និងនីតិវិធីនៃការទូទាត់ថវិកាកម្មវិធី
៧. ការបញ្ចូលព័ត៌មាន និងលទ្ធផលការងារនាយកដ្ឋានក្នុងវេបសាយរបស់ក្រសួង
៨.ការងារផ្សេងៗ។