ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៖ នៅថ្ងៃអង្គារ ៦រោច ខែអស្សុជ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ប៉ក់ ចាន់បូរា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើសវនកម្មផ្ទៃក្នុងតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធនៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ។