នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ ចាប់ពីថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ណែនាំស្តីពីបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើបទបង្ហាញដោយបណ្ឌិត និល សុធន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមន្រ្តីនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងឲ្យឆ្លើយតបនឹងការធ្វើសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន និងជាពិសេសជួយបន្ថែមតំលៃ ដើម្បីត្រៀមខ្លួនសម្រាប់បរិការណ៍ថ្មីនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ គ្រូឧសទេសបានលម្អិតនូវខ្លឹមសារយ៉ាងក្បោះក្បាយ ស៊ីជម្រៅ ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធព័ត៌មានវិទ្យា និងកម្មវិធីស្រេចដែលធ្លាប់បានអនុវត្តកន្លងមកនៅអង្គភាពមួយចំនួន ដោយលើកយកមួយចំណុចម្តងៗ មកធ្វើការពន្យល់បកស្រាយព្រមទាំងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗ ដែលសវនករម្នាក់ៗបានយល់ដឹង និងអនុវត្តជួបប្រទះជាក់ស្តែង។