ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង ស្ដីពីការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (Growing Transformative Horticulture ហៅកាត់ថា GROWTH)

ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 2644

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង GROWTH​ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។ 
ក្នុងសិក្ខាសាលា មានការអញ្ជើញចូលរួមពី ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ លោកស្រី Heather Campbell នាយិកាអង្គការ Save the Children New Zealand នាយកអង្គការ Save the Children ប្រចាំកម្ពុជា នាយកអង្គការ iDE ប្រចាំកម្ពុជា តំណាងគណៈប្រតិភូស្ថានទូតនូវែលសេឡង់​ លោក លោកស្រី ពីអង្គការ Save the Children, អង្គការ iDE, ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងមន្ទីរកសិកម្មខេត្ត មន្ទីរពាក់ព័ន្ធ និងតំណាងកសិករពីខេត្ដគោលដៅគម្រោង។ 
គម្រោង GROWTH ទទួលបានការគាំទ្រថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ អនុវត្តដោយអង្គការសង្គ្រោះកុមារ (Save the Children) ប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គការ iDE កម្ពុជា ថវិកាសរុប ១២លានដុល្លានូវែលសេឡង់ (MFAT: ១១លានដុល្លានូវែលសេឡង់ និង SCNZ: ១លានដុល្លានូវែលសេឡង់) មានរយៈពេល ៥ឆ្នាំ (មករា ២០២៦ - ធ្នូ ២០៣០) នៅខេត្តគោលដៅចំនួន ៤ រួមមានខេត្ដកោះកុង សៀមរាប និងបន្ទាយមានជ័យ ដែលបន្តអនុវត្តលើតំបន់នៃគម្រោងមុនរបស់អង្គការ Save the Children និងអង្គការ iDE ហើយខេត្ដកំពតជាខេត្ដគោលដៅថ្មី។ គម្រោងនឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់គ្រួសារកសិករចំនួន ៨,០០០ គ្រួសារ (៤០ ០០០ នាក់) និង៧០០ ស្ថាប័ន/សហគ្រាស និងអ្នកទទួលផលដោយប្រយោលចំនួន ១៦៥ ០០០នាក់ និងអាជីករជាង ២០០នាក់។ 
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា គោលដៅរបស់យើងគឺការធ្វើទំនើបកម្មវិស័យកសិកម្ម ធានាបានទាំងការបង្កើតនូវបរិយាកាសសុវត្ថិភាព និងប្រកបដោយបរិយាបន្ន។ តាមរយៈការធ្វើការរួមគ្នាដើម្បីពង្រីកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនឹងអាកាសធាតុ ពង្រឹងការតភ្ជាប់ទីផ្សារ និងរៀបចំខ្សែច្រវាក់តម្លៃឱ្យមានលក្ខណៈផ្លូវការ យើងអាចធានាថា កសិករខ្នាតតូចនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មកសិកម្មរបស់ពួកគេ និងបន្តក្លាយជាឆ្អឹងខ្នងនៃភាពធន់នៃសេដ្ឋកិច្ចរបស់យើង។ 
បន្ថែមពីនេះទៀត ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ជូនអង្គសិក្ខាសាលានូវសកម្មភាពអាទិភាពបន្ថែមដែលទទួលបានកិច្ចអន្តរាគមន៍ពិសេសពីរាជរដ្ឋាភិបាលលើមុខដំណាំពោត បន្លែ និងដំឡូងមី  និងការជំរុញបង្កើនផលិតកម្មសាកវប្បកម្ម ជាគោលដៅអាទិភាពរបស់ក្រសួងកសិកម្ម ក្នុងការធ្វើពិពិធកម្មកសិកម្ម បង្វែរពីដំណាំស្រូវទៅប្រភេទមុខដំណាំផ្សេង ផ្តល់ផលចំណេញច្រើនជាងមុន។
ជាងនេះទៅទៀត ឯកឧត្ដមបណ្ឌិត ក៏ណែនាំឱ្យគម្រោងត្រូវសហការណ៍ជាមួយមន្ទីរកសិកម្មខេត្ដគោលដៅ និងផ្នែកពាក់ព័ន្ធ ឆ្លើយតបទៅនឹងវិសាលភាពគម្រោង ក្នុងនោះចាប់តាំងពីអាហាររូបត្ថម្ភ សន្ដិសុខស្បៀង និងទីផ្សារកសិផលពិសេសលើផលិតផលបន្លែផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 39

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 57

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 59

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 235

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 226

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 310

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 404

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...