នៅម៉ោង៣រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ បានដឹកនាំអង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យនិងជួបសំណេះសំណាល និងពិនិត្យលទ្ធភាពគាំទ្ររបស់ក្រសួងជូនដល់សហគមន៍ព្រៃឈើព្រៃអូរសោម ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ដែលភាគច្រើនមានជនជាតិគួយរស់នៅទីនោះ ។
សូមបញ្ជាក់ថាសហគមន៍ព្រៃឈើអូរសោមនេះត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៤ ដោយមានគំនិតផ្តួចផ្តើមពីប្រជាពលរដ្ឋនៅក្នុងភូមិក្រោមការសម្របសម្រួលដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ។
សមិទ្ធិផលដែលទទួលបានកន្លងមករបស់សហគមន៍នេះគឺ៖ បោះបង្គោលព្រំសហគមន៍បានចំនួន ១០២ បង្គោល បោះបង្គោលព្រំជុំវិញឡូតិ៍គំរូចំនួន ១០៥ បង្គោល ប៉ុសិ៍យាមល្បាត និងថ្នាលបណ្តុះកូនឈើ ១ កន្លែង ដាំឈើបាន ៣៦ ហត មានក្រុមលក់ទឹកឃ្មុំ ១ក្រុម ដាំបន្លែជាលក្ខណៈគ្រួសារ ១ក្រុម និងការរៀបចំស្លាកសហគមន៍