ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៩០០គីឡូក្រាម និងចែកស៊ុតទាចំនួន ១ ៥០០គ្រាប់ជូនដល់ប្រជាស្ម័គ្រចិត្តដែលចូលរួមជួយការងារដាំដុះបន្លែ និងសិស្សានុសិស្សកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាព កងកម្លាំងទាំង៨គោលដៅសង្កាត់ និងគ្រូពេទ្យដែលប្រចាំការក្នុងមណ្ឌលផងដែរ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ១២លើក ស្មើ១៦ ៥១០គីឡូក្រាម ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន៩ ៩៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ១៥០គីឡូក្រាម និងស៊ុតទាចំនួន ៨ ៣៩០គ្រាប់៕