ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កញ្ញា ជឿន សុខា បានជួយសម្របសម្រួលទីផ្សារជូនកសិករក្នុងឃុំគោលដៅ ក្នុងនោះបានជួយដល់កសិករ៩គ្រួសារ បរិមាណស្រូវស្មើនឹង១៦តោន ដែលគុណភាពលេខ១ មាន៣គ្រួសារ បរិមាណស្រូវ ៤.៦តោន ទទួលបានតម្លៃ១០០០រៀល/គីឡូក្រាម គុណភាពមធ្យមចំនួន១១.៤ តោន តម្លៃ៩៧០-៩៩០រៀល/គីឡូក្រាម។ កសិករលើកឡើងថា តម្លៃនេះសមរម្យអាចទទួលយកបាន តាមគុណស្រូវរបស់ពួកគាត់ និងបានថ្លែងអំណរគុណដល់មន្ត្រីកសិកម្មដែលបានជួយសម្របសម្រួលជូនពួកគាត់៕