ព័ត៌មានផ្សេងៗទៀត
ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្តីនីតិកម្មកសិកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូជី-ថ្នាំកសិកម្មចំនួន ១២៤ដេប៉ូ នៅទូទាំងប្រទេស ។
តាមរយ:ការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ ចំនួន១៨ដេប៉ូ ឱ្យធ្វើលិខិតអនុញ្ញាតអាជីវកម្ម និងបានណែនាំដល់ដេប៉ូ ផ្សេងៗទៀតឱ្យបន្តរៀបចំទុកដាក់ផលិតផលឱ្យបានត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាព និងបរិស្ថានជុំវិញ។ ជាពិសេស បានណែនាំដល់គ្រប់ដេប៉ូទាំងអស់ត្រូវលក់ផលិតផលដែលមាន គុណភាព និងមានចុះបញ្ជិកាត្រឹមត្រូវជូនដល់កសិករ។