ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ រួមជាមួយ លោក ជាវ ណារិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ និងសហការី និងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ប្រជាពុទ្ធបរិស័ទ អញ្ជើញសូត្រមន្តកាន់បិណ្ឌ១២ នៅវត្តសិរីមង្គល ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះក៏បានទាំងនាំយកនូវទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងជូនក្រមាដល់លោកតា លោកយាយផងដែរ៕