ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស”

ចេញ​ផ្សាយ​ ២២ ធ្នូ ២០២១ 6123

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី អ្នកនាងកញ្ញា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍមានអង្គការ JICA, FAO, EU, ADB, WB  និងអង្គការ OXFAM ។ 
ជាបឋម លោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានអាន  មតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបយ៉ាងក្បោះក្បាយអំពីសាវតានៃដំណើរការរៀបចំ ចងក្រង "គោលនយោបាយធនធានមនុស្ស" នេះ ដោយយោងទៅលើតម្រូវការចាំបាច់នៃការគ្រប់ គ្រង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយបរិមាណ គុណភាព និងសមត្ថភាព សម្រាប់បម្រើឲ្យស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឲ្យស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាពិសេសការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ 
ជាកិច្ចចាប់ថ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរ ជាតិដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារសំខាន់នេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សាយោបល់សម្រាប់រៀបចំ"គោលនយោបាយធនធានមនុស្ស" នេះ និងការចូលរួមសហការពីបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀប ចំចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យកសិកម្ម ពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈឱ្យបានល្អប្រសើរ ដែលស្របនឹងកម្មវិធីអាទិភាពទី៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋា    ភិបាល នីតិកាលទី៦ នៃរដ្ឋសភា តាមចក្ខុវិស័យ៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដោយបានតម្កល់ “មនុស្ស” ជាអាទិភាពខ្ពស់ជាងគេបង្អស់ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់ប្រជាជនជាធំ។ 
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ជាពិសេសការអនុវត្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យ សំខាន់ៗរួមមាន៖ ១- ការធ្វើវិចារណកម្មមុខងារ និងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន ២- ការពង្រឹងភាពជាអ្នកដឹកនាំ ៣- ការលើកកម្ពស់គុណាធិបតេយ្យ ៤- ការពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ និង ៥- ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។ ប្រាកដណាស់ថា ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ និងចក្ខុវិស័យនេះ គឺទាមទារចាំបាច់នូវធនធានមនុស្សដែលប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ និងជាពិសេសសម្តេចតេជោ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ គឺជាគន្លឹះដ៏សំខាន់នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ជាតិ ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្រប ខណ្ឌគោលនយោបាយ និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះគោលដៅទាំង៤ នៃយុទ្ធសាស្រ្តចតុកោណគឺ “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” នៅតែចាំបាច់ និងសមស្របដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដោយមិនមើលរំលងអំពីការពង្រឹងបន្ថែមទៀតលើសមិទ្ធផលសម្រេចបានកន្លងមក និងផ្តោតសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាព” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
បន្ទាប់ពីដាក់ឱ្យដំណើរការ “គោលនយោបាយធនធានមនុស្ស” ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាគ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងត្រូវបំពេញភារកិច្ចជួយជំរុញ បង្កើន លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យមន្រ្តីក្រោមឱវាទបានចូលរួមសិក្សារៀនសូត្រ និងបណ្តុះបណ្តាល ដើម្បីពង្រឹង និងពង្រីកទាំងទ្រឹស្តី និងការអនុវត្ត មានសមត្ថភាពក្នុងការបំពេញការងារសាធារណ: ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ដើម្បីឲ្យដំណើរការនៃការអនុវត្ត "គោលនយោបាយធនធាន មនុស្ស" នេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះ ផ្តល់អនុសាសន៍          សំខាន់ៗមួយចំនួនបន្ថែមទៀតជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទយកទៅធ្វើជាត្រីវិស័យ ចង្អុលបង្ហាញដើម្បីឲ្យការអនុវត្តនេះបានចំគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលជាឆ្អឹង  ខ្នងដ៏រឹងមាំដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋា ភិបាល ជាពិសេសកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ធានាបាននូវរដ្ឋបាលសាធារណៈផ្តោតលើប្រជាជនជាស្នូល ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ និងវៃឆ្លាត    សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 92

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 101

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 102

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 325

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 345

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 352

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 410

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 539

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 688

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 687

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 695

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 732

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...