ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ (Kirisu Farm, Modern Dairy in Cambodia)

ចេញ​ផ្សាយ​ ៣១ សីហា ២០២០ 6133

នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយ ឯកឧត្តម ថាន់ សុខា អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ (Kirisu Farm, Modern Dairy in Cambodia) ជារបស់ក្រុមហ៊ុនក្នុងស្រុក Khmer Fresh Milk Co., Ltd មានទីតាំងនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

លោក គួច សុលី ជានាយកចាត់ការទូទៅ បានឲ្យដឹងថាគំនិតផ្តួចផ្តើមដំបូងនៃការវិនិយោគបង្កើតកសិដ្ឋាន ចិញ្ចឹមគោទឹកដោះគឺក្នុងខណ:ដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញទៅបំពេញបេសកកម្មជាផ្លូវការនៅប្រទេសអីស្រាអែលក្នុងខែសីហា ឆ្នាំ២០១៥។ ជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តី ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មអីស្រាអែល និងនាយកគ្រប់គ្រងនៃទីភ្នាក់ងារជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលអីស្រាអែលនៅពេលនោះបានរកឃើញកម្មវត្ថុសំខាន់មួយដែលមានសក្តានុពលគួរតែធ្វើការវិនិយោគនោះគឺ "ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ (Dairy Farm)"។ លោកបានបន្តទៀតថា ផ្តើមចេញពីលទ្ធផលនៃជំនួបពិភាក្សានេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើមរៀបចំបែបបទទៅតាមនីតិវិធីរដ្ឋបាល បច្ចេក ទេស និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាគឺបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន ឲ្យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្ទៃដី ៣០០ហត និងចុងក្រោយទទួលការអនុម័តជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ លោកបានអះអាងថា នេះគឺជាកសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហត រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។ល។

បច្ចុប្បន្ន គោចំនួន ៥៦០ក្បាល ត្រូវបាននាំចូលក្នុងនោះគោចំនួន ៣០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះបាន ២០លីត្រ/ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ៦ ០០០ល/ថ្ងៃ។ នៅបំណាច់ឆ្នាំនេះ សង្ឃឹមថាគោទាំង ៥៦០ក្បាល នឹងផ្តល់ទឹកដោះបានគ្រប់ៗក្បាល ដល់ពេលនោះកសិដ្ឋានអាចផលិតទឹកដោះបានចំនួន ១០ ០០០ល/១ថ្ងៃ។ ចំពោះចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗត្រូវបានបំពាក់ដោយសេនស័រ(Sensor)និងលេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោណាមួយមានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់ វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និងមានប្រសិទ្ធភាព។ បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន ៦០នាក់ និងមន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន ៦នាក់ (អីស្រាអែល ៤ និងរុស្សី ២)។ នៅក្នុងខែវិច្ឆិកាខាងមុខសង្ឃឹម ថាគ្រប់ផ្នែកទាំងអស់ក្នុងកសិដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការពេញលេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវបីតិសោមនស្សដែលបានអញ្ជើញមកធ្វើទស្សនកិច្ចកសិដ្ឋាននាព្រឹកនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង និងខ្លួនលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុម័តលើគម្រោងនេះ ហើយវាពិតជាមោទនភាពរបស់ប្រទេសយើង ដែលមានក្រុមហ៊ុនក្នុងស្រុកសហការជាមួយបរទេសដាក់ទុន ១៥លានដុល្លារវិនិយោគលើគម្រោងដ៏ធំមួយនេះ។ លោកបានរំលេចថា គម្រោងនេះពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។ គម្រោងបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ គម្រោងបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ គម្រោងពិតជាបានបំពេញឲ្យខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ និងពេញលេញ (A to Z) ស្របតាមឆន្ទ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយ:ការបន្តជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម (ការចិញ្ចឹមគោទឹកដោះ) ដែលនឹងជួយបង្កើនតម្លៃបន្ថែម រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងកាត់បន្ថយការនាំចូលផលិតផលទឹកដោះ ធានាបាននូវអាហារូបត្ថម្ភសម្រាប់កុមារ។ ចំពោះ សំណើរទាក់ទងតម្លៃភ្លើង ឯកឧត្តមរដ្ឋមន្ត្រីសន្យាថានឹងរង់ចាំសហការទាំងក្នុងដែនសមត្ថកិច្ចរបស់ក្រសួង តាមដែលអាចធ្វើបាន ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យតាមការគ្រោងទុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 47

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 188

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 206

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 221

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 365

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 385

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 391

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 439

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 573

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 727

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 718

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...