ចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីកសិកម្មឃុំចំនួន៤រូប នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានលោក ហ៊ឺន ស៊ីណុន មន្ត្រីកសិកម្មឃុំចុងកាល់ លោកស្មឿន អ៊ិក មន្ត្រីកសិកម្មឃុំក្រសាំង កញ្ញា សែន លីដា មន្ត្រីកសិកម្មឃុំពង្រ កញ្ញា ឃ្លៃ ស្រីម៉ៅ មន្ត្រីកសិកម្មឃុំជើងទៀន បានសហការគ្នា ជួយសម្របសម្រួលទីផ្សារស្រូវផ្ការំដួលជូនកសិករសរុបចំនួន៣៩គ្រួសារ។