ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំក្រុមការងារ ព្រមទាំងសហការី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ភូមិឃុំ និងក្រុមយុវជនស.ស.យ.ក ស្រុកមង្គលបូរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលរួមមាន៖ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន ជូនដល់បងប្អូនភៀសសឹកចំនួន៣៧៦គ្រួសារ ដែលបានជម្លៀសមកទីតាំងមានសុវត្ថិភាព ដែលកំពុងស្នាក់នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងផ្សារចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕