ព័ត៌មានផ្សេងៗទៀត
ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលការចាត់តាំងពី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ដឹកនាំដោយ លោក ហាស់ ពិសិទ្ធ អនុប្រធាននាយកដ្ឋាន បានចុះបំពេញបេសកកម្មនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ខេត្តកំពង់ធំ ក្នុងគោលបំណងជួយពង្រឹងសមត្ថភាពបុគ្គលិកកែច្នៃ ត្រួតពិនិត្យការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ (HACCP, GHP) រួមទាំងជួយពិនិត្យឯកសារចាំបាច់ក្នុងការងារកែច្នៃ និងបន្តសុពលភាព HACCP នៅក្នុងសិប្បកម្ម។