ព័ត៌មានផ្សេងៗទៀត
អគ្គនាយកដ្ឋានកសិកម្ម៖ នៅរសៀលថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ជួបប្រជុំបើកការធ្វើសវនកម្មនៅអគ្គនាយកដ្ឋានកសិកម្ម ជាមួយ លោកស្រី ស៊ិន សោភ័ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម។