ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០១៨ 3483

នៅវេលាម៉ោង ៥រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចជំនួបនេះធ្វើឡើង ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ជាពិសេសលើការជំរុញការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនអោយកាន់ តែទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដំណើរទស្សនកិច្ចកន្លងមក របស់គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការស្វាគមន៏យ៉ាងកក់ក្តៅពីភាគីចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាជារួមប្រទេស ទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ដោយឡែកនៅកម្រិតបច្ចេកទេសមួយចំនួន មិនទាន់បានទទួលការគាំទ្រពេញទំហឹងនៅឡើយ ជាក់ស្តែងពិធីសារនៃការនាំចេញផលិតផល កសិកម្មមួយចំនួននៅពុំទាន់បានចុះហត្ថលេខា ហើយធ្វើអោយវិស័យឯកជន ក៏ដូចជាអ្នកវិនិយោគទុនមួយចំនួននៅមិនទាន់បានទទួលផលពីការនាំចេញ កសិផលទាំងនោះ នៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយភាគីចិនពិនិត្យពិចារណាក្នុងការជំរុញការចុះពិធីសារនេះអោយបានឆាប់រហ័សដើម្បីលើកស្ទួយដល់ប្រជាកសិករកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយ AQSIQ ជំរុញការចុះពិធីសារលើការនាំចូលផលិតផលកសិកម្មពីកម្ពុជាអោយបានច្រើន ដើម្បីអាចផ្តល់លទ្ធភាពដល់ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ បណ្តាសហគ្រាសនានានៅកម្ពុជា ក្នុងការរៀបចំយន្តការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មកម្ពុជាអោយកាន់តែទូលំទូលាយ ព្រមទាំងអាចធានាបាននូវ ទីផ្សារមួយច្បាស់លាស់ដល់កសិករកម្ពុជា។ លោក Li Jianjun ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ និងមជ្ឈមណ្ឌលស្រាវជ្រាវបទបញ្ញតិបច្ចេកទេសនិងស្តង់ដាអន្តរជាតិ នៃ AQSIQ បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការល្អជាមួយ AQSIQ យ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ចលើកនេះ លោកនិង គណប្រតិភូ បានចុះពិនិត្យទីតាំងរោងម៉ាស៊ីនស្រូវអង្ករចំនួន២០ទីតាំង ដែលជាទីតាំងរៀបចំវេចខ្ចប់អង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ របស់ប្រទេសចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រឹងគុណភាព និងសុវត្ថិភាព ចំណីអាហារទៅកាន់ប្រទេសចិន។ តាមរយៈនៃដំណើរបេសកកម្មរបស់លោក និងគណប្រតិភូ បានពិនិត្យឃើញថា អង្ករនៅកម្ពុជាមានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ ហើយលោកនឹងធ្វើការរាយការណ៏ជូនថ្នាក់ដឹកនាំ AQSIQ ដើម្បីអោយទទួលយក នូវអង្ករកម្ពុជាពីរោងម៉ាស៊ីនស្រូវអង្ករទាំងនោះ។ ឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកនឹងធ្វើការពាំនាំនូវសំណើទាំងនោះទៅកាន់ថ្នាក់ដឹកនាំ AQSIQ ដើម្បីពន្លឿន ការចុះពិធីសារជាមួយកម្ពុជាអោយបានឆាប់រហ័ស។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈនៃកិច្ចប្រជុំនាពេលនេះ នឹងជួយជំរុញអោយកិច្ចសហប្រតិបត្តិលើការនាំផលិតផលកសិកម្មពីកម្ពុជាកាន់តែមានភាពទូលំទូលាយ ហើយស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចការងារនេះកាន់តែស្និទ្ធស្នាលជាងមុនបន្ថែមទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 27

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP ជូនដល់កសិករអ្នកដាំ​កាហ្វេ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 32

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture» របស់អង្គការ FAO

នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 41

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ «ពង្រឹងលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ​របស់​គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ»

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាង​ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 194

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៦០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 173

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកជំទាវ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ»

នាព្រឹកថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​ អបអរសាទរ​...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 240

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 237

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយ នៅខេត្តរតនគិរី

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 244

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា តាមរយៈទស្សនកិច្ចសិក្សាពីតួនាទីស្ត្រីក្នុងវិស័យជលផល

នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ព្រមទាំងសហការី នៃក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 245

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)។
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 267

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជួបជាមួយតំណាងអង្គការ Helen Keller អន្តរជាតិ ពិភាក្សា​ផ្តោតលើតួនាទីមន្ត្រីកសិកម្មឃុំ ក្នុងការជំរុញកសិកម្មគិតគូរ​ពីអាហា​រូបត្ថម្ភនៅតាមសហគមន៍

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សា​ការងារជាមួយ លោកបណ្ឌិត Shawn Baker នាយកប្រតិបត្តិរង​សកល​​​របស់​អង្គការ...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 258

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកិច្ចប្រជុំ​ដោះ​ស្រាយករណី «បោះបង្គោលវាទយកទីតាំងចិញ្ចឹមងាវស ​ឬលៀស​សមុទ្រ» នៅក្នុងសហគមន៍នេសាទកែវផុស ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តម​រដ្ឋ​​លេខាធិការ ហាស់ សារ៉េត បានដឹកនាំមន្ត្រីពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 271

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញចូលរួមសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ)

នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម...