ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ច សហការពន្លឿនការចុះបញ្ជីដីរដ្ឋ ជាពិសេសដី ព្រៃលិចទឹក ដើម្បីពង្រឹងការ គ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាព។ ឯកឧត្តមថ្លែងដូច្នេះ នៅក្នុង ពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំង ប្រទេស ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕