នាថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលលើដំណាំម្រេច” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដោយ គម្រោងជំរុញសុវត្ថិភាពចំណីអាហារច្រវាក់តម្លៃដំណាំម្រេច និងការបើកទីផ្សារក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា(STDF/PG/619, CABI) ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពលើបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល ការស្តុកទុកម្រេច និងការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំម្រេច ប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចទៅកាន់ប្រទេសចិន និងមានការចូលរួមពី សហគមន៍ដាំដុះដំណាំម្រេច និងតំណាងក្រុមហ៊ុនកែច្នៃ វេចខ្ចប់ (ក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី) នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សរុបប្រមាណ ៣០នាក់។