ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 3608

នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​ នៅទីស្តីការក្រសួង​ ដែល​ពិធីបេីកស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម​ ងិន​ ឆាយ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ​ និងពិធីបិទក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញពាក់ព័ន្ធចំនួន១០០នាក់។ 
សិក្ខាសាលារយ:ពេល២ថ្ងៃ​នេះមានគោលបំណងបង្កេីនចំណេះដឹង​ និងពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទាំង២៥រាជធានី-ខេត្តលេីការងារគ្រប់គ្រងជី និងថ្នាំកសិកម្ម​,​ ពិភាក្សាអំពីបញ្ហាប្រឈមដេីម្បីរកដំណោះស្រាយ,​ និងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្ត​បន្ត​ ដេីម្បីបង្កេីន​ប្រសិទ្ធភាពការងារ​ ដោយផ្តោតលេីការពង្រឹងការងារអធិការកិច្ចជី​ និងថ្នាំកសិកម្ម។ 
ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្ម និងការិយាល័យនីតិកម្មកសិកម្មរាជធានី-ខេត្ត ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់​ និងសម្រេចបានលទ្ធផលល្អប្រសើរលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​ ក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ​ ក្រោយក្រសួងបានកែសម្រួលភារកិច្ចអង្គភាពទទួលបន្ទុកគ្រប់គ្រងជី​ និងថ្នាំកសិកម្ម។ សកម្មភាពទាំងនេះរួមមាន​ ការធ្វើបច្ចុប្បន្នភាពឯកសារបណ្តុះបណ្តាលសម្រាប់អាជីវករដេប៉ូជី​ និងថ្នាំកសិកម្ម,​ ការកែសម្រួ​ល​ និងបន្ថែមខ្លឹមសារចាំបាច់ទៅក្នុងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធឱ្យស្រប​ទៅនឹងស្ថានការបច្ចុប្បន្ន​,​ ការពង្រឹងការងារអធិការកិច្ចនៅតាមរាជធានី-ខេត្ត ដេីម្បីទប់ស្កាត់ការនាំចូល​ និងការដាក់លក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកា​,​ ការចុះយកសំណាកជី​ និងថ្នាំកសិកម្មដេីម្បីត្រួតពិនិត្យគុណភាព,​ ការទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកាតាមបណ្តាញសង្គម,​ និងការផ្តល់ការគាំទ្រចាំបាច់ដល់ការផលិតជីក្នុងស្រុក​ ដែលទាំងអស់នេះពិតជាឆ្លេីយតបទៅនឹងកំណែទម្រង់ដែលបានដាក់ចេញ​ ក្រោមការដឹកនាំដ៏មុតស្រួច​ និងឈ្លាសវៃរបស់ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ 
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាននីតិកម្មកសិកម្មផងដែរ ដែលបានដឹកនាំ​កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាច្រេីនពីមុនមក​ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តការងារគ្រប់គ្រងជី និងថ្នាំកសិកម្ម​ រហូត​មកដល់បច្ចុប្បន្ន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា​ ជោគជ័យនៃអនុវិស័យដំណាំ​ដែលសម្រេចបានផលិតកម្មរាប់លានតោនក្នុងមួយឆ្នាំៗ​ ជាមួយនឹងការធានាបានសន្តិសុខស្បៀង​ និងការនាំចេញកសិផលរាប់លានតោនទៅបរទេស​ ក៏មានការរួមចំណែកយ៉ាងសំខាន់នៃការគ្រប់គ្រងជី​ និងថ្នាំកសិកម្មដែរ​ តាមរយៈការធានាបាន​នូវការផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម ឱ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា ក្នុងតម្លៃប្រកួតប្រជែង និងប្រកបដោយគុណភាព ដល់គ្រប់ទិសទីនៅទូទាំងប្រទេស ដែលជួយបង្កើនផលិតភាព និងប្រសិទ្ធភាពនៃការដាំដុះ។ 
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីរកសិកម្មទូទាំងប្រទេស​ បន្តពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព តាមរយ:ការលេីកកម្ពស់សេវាសាធារណៈគាំទ្រដល់ក្រុមហ៊ុន,​ ការគាំទ្រដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីក្នុងស្រុក,​ ការបង្កេីន​សកម្មភាពអធិការកិច្ចទប់ស្កាត់ការនាំចូល​ និងចរាចរណ៍ផលិតផលខុសច្បាប់​ គ្មានបញ្ជិកា​,​ ការចុះយកសំណាកផលិតផលមកត្រួតពិនិត្យគុណភាព​ និងការអប់រំណែនាំ​ និងអនុវត្តច្បាប់លេីផេកដែលផ្សាយលក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកាលេីបណ្តាញសង្គម​ ដេីម្បីជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ​ និងវិស័យកសិកម្មកម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 399

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 588

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 608

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 648

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 649

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 634

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...