ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយនឹងតំណាងធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការសហការជាមួយដៃគូអភិវឌ្ឍ។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើចំណុចសំខាន់ចំនួនពីរគឺ៖ ១. ការរៀបចំគម្រោងនានាឱ្យឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពក្នុងវិស័យកសិកម្ម ២. និងការធានាភាពជាម្ចាស់ក្នុងការរៀបចំគម្រោងអភិវឌ្ឍនានាប្រកបដោយនិរន្តភាព។