ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញធ្វើអធិការកិច្ច

ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០១៨ 4051

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ ជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញធ្វើអធិការកិច្ច ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីជាគ្រូឧទ្ទេសកមពីក្រសួងអធិការកិច្ច និងទំនាក់ទំនងជាមួយសភា និងព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោក លោកស្រី តំណាងអង្គភាពជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា: ដើម្បីរួមចំណែក និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឱ្យទទួលបាន ជោគជ័យប្រកប ដោយតថភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអគ្គាធិការដ្ឋានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សំដៅសម្រេចឱ្យបាននូវការកសាងធន-ធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងបំណងចូលរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាចំណុចគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្មនានា និងគោរពនីតិរដ្ឋ។ ជាកត្តាសត្យានុម័ត វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានផ្តល់ឱកាសដល់មន្រ្តីជំនាញទាំងអស់ក្នុងការស្វែងយល់ ដកស្រង់យកបទពិសោធន៍ ទៅវិញទៅមក ព្រមទាំងអាចវិភាគអំពីចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីកែទម្រង់ប្រព័ន្ធត្រួតពិនិត្យ សម្រាប់ជាឧបករណ៍ប្រើប្រាស់ជាធាតុចូល ក្នុងការពង្រឹងការអនុវត្ត និងកែលម្អនីតិវិធីអធិការកិច្ចឱ្យបានល្អប្រសើរស្របតាមស្តង់ដារអន្តរជាតិ និងនិយាយដោយឡែកសម្រាប់វិស័យកសិកម្មទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ គឺពិតជាបាននាំមកនូវធាតុចូលជាសារាវ័ន្ត ក្នុងការរៀបចំស្តង់ដារអធិការកិច្ចមួយសមស្របទៅនឹង បរិបទនៃការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានគោលដៅមួយច្បាស់លាស់ដើម្បីធ្វើជាគំរូ និងនាំមុខគេ ក្នុងការចូលរួមចំណែកដល់គោលដៅនៃអភិបាលកិច្ចល្អដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ និងទី៣ របស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍បន្ថែមជូនដល់មន្រ្តីជំនាញ ដែលបំពេញការងារអធិការកិច្ច ក្នុងក្របខ័ណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែបញ្ចប់វគ្គសិក្សានាពេលនេះដើម្បីជាមូលដ្ឋានពិចារ-ណា និងអនុវត្ត បន្តតាមចំណុចមួយចំនួនដូចតទៅ៖

ទី១. ត្រូវចងចាំនិងអនុវត្តនូវអនុសាសន៍ដ៏ត្រចះត្រចង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៥ កន្លងមក ដែលបានក្រើនរំឮក និងណែនាំ ដល់មន្រ្តីអធិការកិច្ចត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងឱ្យបាននូវបញ្ហា ៣ ប្រការគឺ៖

១. មន្រ្តីអធិការកិច្ចត្រូវគេអូសទាញ ដោយទិញទឹកចិត្ត

២. មន្រ្តីអធិ-ការកិច្ច ទៅធ្វើអធិការកិច្ចដោយ ជំរិតគេ

៣. មន្រ្តីអធិការកិច្ច ទៅធ្វើអធិការកិច្ចដោយមានការគុំគួន។

ទី២. ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន ត្រូវទទួលខុសត្រូវចំពោះមុខក្រសួងក្នុងការសន្និដ្ឋានវាយតម្លៃលើ លទ្ធផលដែល បានធ្វើអធិការកិច្ច ដោយមិនលំអៀង មិនកាន់ជើង មិនបំភិតបំភ័យ មិនជំរិតគេដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ទី៣. មន្រ្តីអធិការកិច្ច ត្រូវមានចរិតមួយប្រាកដប្រជា គឺ និយាយតិច តែសួរគេឱ្យបានច្រើន ដើម្បីបានមតិច្រើនយកមកពិចារណា ដោយប្រើ ញាណទាំង៥ គឺមាត់សួរ ត្រចៀកស្តាប់ ភ្នែកពិនិត្យវត្ថុតាង ដៃត្រូវចេះស្ទាបបើកមើលពិនិត្យឯកសារទាំងអស់ដែលមាន និងជើងត្រូវចុះដល់កន្លែង ដើម្បីពិនិត្យឱ្យបានសព្វគ្រប់ រួចបញ្ចូលក្នុងខួរក្បាលដើម្បីពិចារណា និងសន្និដ្ឋានវាយតម្លៃប្រកបដោយសច្ចភាពនិងគោរពមនសិការវិជ្ជាជីវៈ។

ទី៤. មន្រ្តីអធិការកិច្ចមិនត្រូវសន្និដ្ឋានវាយតម្លៃអ្វីមួយជារួមនោះទេ ត្រូវបំបែកឱ្យល្អិតជាផ្នែកៗងាយស្រួលដល់ការវាយតម្លៃ មិនត្រូវវាយតម្លៃថាល្អ ឬអាក្រក់ដោយមិនបានធ្វើអធិការកិច្ច ប្រកបដោយតថភាពនោះឡើយ។

ទី៥. មិនត្រូវនិយាយទៅអង្គភាព ឬ បុគ្គលដែលត្រូវធ្វើអធិការកិច្ចនូវពាក្យ “ខ្ញុំថាខុស ឬខ្ញុំថាត្រូវ” ដែលស្តែងចេញពីបុគ្គលខ្លួនឯងនោះទេ ពោលគឺ ត្រូវយកគោលការណ៍ច្បាប់ លិខិត បទដ្ឋាននានា ឬសេចក្តីសម្រេចជាម៉ែត្រវាស់ទើបហ៊ានថា ខុស ត្រូវ ឬត្រូវកែលម្អ។

ទី៦. ត្រូវចេះរក្សាការសម្ងាត់ អត់ធ្មត់ តស៊ូ មិនគិតពេលវេលា ថ្ងៃឬយប់ កុំធ្វើឱ្យគេភ័យខ្លាច កុំឱ្យគេស្អប់ ត្រូវធ្វើឱ្យគេសហការជាមួយយើង និងហ៊ាននិយាយការពិតប្រាប់យើង ជៀស វាងពាក្យថា “ ពាក្យពិត រែងស្លែង” ។ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់នៅពេលចុះធ្វើអធិការកិច្ច រួមទាំងការដើរហើរ ហូបចុក ស្នាក់នៅ និយាយស្តី ប្រាស្រ័យទាក់ទង ព្រោះងាយនឹងត្រូវគេអូសទាញ ហើយគេក៏ងាយនឹងតាមដានលើសកម្មភាពរបស់យើងដែរ។

ទី៧. របាយការណ៍ដែលយើងសរសេរត្រូវប្រុងប្រយ័ត្នខ្ពស់ និងគ្រប់ជ្រុងជ្រោយ បើពុំនោះទេ ថ្នាក់ដឹកនាំនឹងសម្រេចខុស ជះឥទ្ធិពលដល់ការដឹកនាំរបស់ក្រសួង ឈានទៅដល់ការបែក បាក់សាមគ្គី រាំងស្ទះដល់ដំណើរការអភិវឌ្ឍទាំងអស់។

ទី៨. ត្រូវខិតខំស្រាវជ្រាវរៀនសូត្រឯកសារច្បាប់ លិខិតបទដ្ឋាន ផែនការរបស់ក្រសួង តាមដានព័ត៌មានពីប្រភពផ្សេងៗ តាមរយៈវេបសាយ បណ្តាយព័ត៌មានសង្គម កាសែត វិទ្យុ ទូរទស្សន៍ តាមដានសភាពការណ៍ដែលកើតមាននៅតាមបណ្តាអង្គភាពនីមួយៗ។

ទី៩. មន្រ្តីអធិការកិច្ចមិនត្រឹមតែចុះតាមដានការអនុវត្តរបស់អង្គភាពនីមួយៗនោះទេ ត្រូវតាមដានរាល់ការដាក់ចុះរបស់ក្រសួង ថាតើគេអនុវត្តបានល្អដោយមូលហេតុអ្វី មិនល្អដោយ មូលហេតុអ្វី ជួនកាលការ-ងារដាក់ចេញទៅអាចខុសនឹងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាននោះ។

ទី១០.លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដោយត្រូវគោរព និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព អនុវត្តវិន័យរដ្ឋបាលរបស់មន្រ្តីរាជការ ស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ត្រូវសហការគ្នាល្អប្រសើររវាងមន្រ្តី និងមន្រ្តីនៅក្នុងអង្គភាព និងរវាងអង្គភាពនិងអង្គភាពនានាក្រោមឱវាទក្រសួង។

ទី១១. ជាការឆ្លើយតបនឹងសំណូមពររបស់អគ្គាធិការដ្ឋានទាំង២ចំណុចនោះគឺ ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលអំពី វិធីសាស្ត្រក្នុង ការចុះធ្វើអធិការកិច្ច សម្រាប់មន្រ្តីអធិការកិច្ចរបស់ខ្លួនដែលទើបនឹងចូលថ្មី និងមន្រ្តីនៃបណ្តាអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ជារៀងរាល់ឆ្នាំដើម្បីពិនិត្យមើលអំពីកាលានុវត្តភាព បញ្ហាប្រឈម ធ្វើបច្ចុប្បន្នភាពលើសូចនាករ វិភាគលើចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីលើកទិសដៅអនុវត្តបន្តស្របតាមគោលនយោបាយកំណែ ទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល។ ចំណុចមួយទៀតគឺ អគ្គាធិការដ្ឋាន បានស្នើសុំឱ្យក្រសួងជួយជំរុញការទម្លាក់ថវិកាតាមកម្មវិធីឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងផែនការ សកម្មភាពប្រចាំឆ្នាំរបស់អង្គភាពអគ្គាធិការដ្ឋាន ដែលបញ្ហានេះ ខ្ញុំសូមឱ្យនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ពិនិត្យដោះស្រាយឱ្យបានសមស្របតាមនីតិវិធីហិរញ្ញវត្ថុ។ ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសប្រគល់វិញ្ញាប័ណ្ណប័ត្រវគ្គបណ្តុះបណ្តាលជូនដល់គ្រប់សិក្ខាកាម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 459

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 624

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...