រសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យ ឯកឧត្តម Christopher B. Monter ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារទាក់ទងទៅនឹង ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ទី២.ការត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេបទេសរវាងភាគីទាំងពីរ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការរីដែលបានអញ្ជើញមកនេថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០១៥ តាមរយៈខ្លឹមសារនៃអនុស្សរណៈនេះបានធ្វើឲ្យសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។ នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។