ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយលោក Charlie Mort នាយកក្រុមហ៊ុន Mort & Co នៅទីក្រុង Toowoomba ដើម្បីជំរុញទំនាក់ទំនងធុរកិច្ចរវាងក្រុមហ៊ុនអន្តរជាតិ

ចេញ​ផ្សាយ​ ០៧ មីនា ២០១៨ 2788

នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គណប្រតិភូបានជួបពិភាក្សាជាមួយលោក Charlie Mort នាយកក្រុមហ៊ុន Mort & Co នៅទីក្រុង Toowoomba ដើម្បីជំរុញទំនាក់ទំនងធុរកិច្ចរវាងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៏ពីការផលិតចំណី បច្ចេកទេសនៃការចិញ្ចឹម និងការសហការរវាងរដ្ឋនិងឯកជននៅប្រទេសអូស្រ្តាលី។ បន្ទាប់មកគណប្រតិភូក៏បានទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោ Mort & Co ដែលបានដំណើរការអស់រយៈពេល ១២០ឆ្នាំ និងមានភាពជោគជ័យក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយបច្ចុប្បន្នក្រុមហ៊ុន មានសមត្ថភាពចិញ្ចឹមបាន ៥២ ០០០ក្បាល និងធ្វើការនាំចេញសាច់ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ២៥០ ០០០ក្បាល ស្មើនឹងប្រមាណ ៤៦ ០០០តោនក្នុងមួយឆ្នាំ។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ភាពជោគជ័យ និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនគឺកើតចេញពីការពង្រឹងគុណភាព អនាម័យ សុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងបរិយាកាសការងារល្អ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12