ផ្តល់​ស្រូវពូជ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច៦តោន​ដល់​កសិករ​ខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4175

កសិករ​ចំនួន៦០០គ្រួសារ មកពី​ស្រុក​ចំនួន​បី នៃ​ខេត្តកំពង់ស្ពឺ បានទទួល​ស្រូវពូជ​ចំនូ​ន​ពីរ​ប្រភេទ​ពី​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ។ ជា​ពូជស្រូវ​ក្នុងចំណោម​ពូជស្រូវ​ទាំង១០មុខ​ ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត ​ឲ​ក្រសួង​ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​កសិករ។

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​ប្រាប់ កាលពី​ថ្ងៃទី៨ ខែមិថុនា​នេះ​ថា ពូជស្រូវ​ដែល​ផ្តល់ជូន​កសិករ ​មាន​ចំនូ​ន៦តោន ដែល​ក្នុងនេះ​មានពូជ​ផ្ការំដួល និងអ៊ី​អ៊ែរ៦៦ ដែលជា​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ​ និង​ស្រូវកណ្តាល។ ការផ្តល់​ពូជ បានធ្វើ​នៅ៣កន្លែង​ផ្សេង​ដាច់ពីគ្នា ដែល​ក្នុងនោះ​មាន នៅ​ភូមិ​ដំណាក់​ខ្លា ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី (២០០គ្រូ​សារ) និង​ភូមិ​តា​ពួ​ង ឃុំ​ភក្តី​ស្រុក​បសេដ្ឋ។

មន្ត្រី​ដដែល​បាន​ឲ​ដឹង​ទៀតថា​ខណៈពេលដែល​ឯកឧត្តម​មន្ត្រី ​និង​អ្នកជំនាញ​កសិកម្ម បាន​ចុះ​ពិនិត្យ​ជាក់​សែ្ត​ង ​នូវ​ការរៀបចំ​ខ្លួន​របស់​ក​សិ​ករ​នៅ​ទីនោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​លើកទឹកចិត្ត​ថែមទៀត ដល់​បណ្តា​កសិករ​ឲ​យកចិត្តទុកដាក់ ​លើ​ការជ្រើសរើស​ពូជ​ ការប្រើប្រាស់​ពូជ ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ពូជ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ និង​កែលម្អ​នូវ​ទម្លាប់ ​ដែល​ប្រើ​ពូជតៗគ្នា និង​មិន​សុទ្ធ​ល្អ។

ឯកឧត្តម​បាន​បញ្ជាក់ថា ពូជស្រូវ​ដែល​ឯកឧត្តម​បានផ្តល់​ជូន​នេះ គឺជា​ពូជ​សុទ្ធ​ល្អ និង​មានតម្លៃ​លើ​ទីផ្សារ​ក្នុង ​និង​ក្រៅប្រទេស។ ជា​ពូជ​ក្នុងចំណោម​ពូជ​ទាំង១០មុខ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ​បានអនុញ្ញាត​ឲ​ក្រសួង ​ធ្វើការ​ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​កសិករ។ ឯកឧត្តម​បន្តថា ​ពូជស្រូវ​នេះ​ផ្តល់​ទិន្នផល​ខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​រំលឹកថា ដើម្បី​សម្រេចបាន​នូវ​នយោបាយ​ ធ្វើ​កម្ពុជា​ក្លាយជា​ប្រទេស​នាំ​អង្គរ​ចេញ​នា​ឆ្នាំ២០១៥ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន គឺ​កសិករ​ទូទាំងប្រទេស​ ត្រូវ​តែ​ផ្លាស់​ឥរិយាបថ ទាំង​ការប្រើប្រាស់​ពូជ និង​ប​ចេ្ច​ក​ទេស។ ប្រើប្រាស់​ឲ​អស់​លទ្ធភាព ​លើ​ផ្ទៃ​ដីដែលមាន​ស្រាប់​ទីណា​អាច​បង្កបង្កើនផល​បាន ត្រូវតែ​ធ្វើ​ មិនត្រូវ​ទុក​ដី​ឲ​នៅ​ទំនេរ ​ជាមួយនឹង​ការដាំ​ដំណាំផ្សេងៗចិញ្ចឹមសត្វ​និង​បង្កើត​មុខរបរ​ផ្សេងទៀត​ដែល​នៅ​ជិត​ផ្ទះ។        ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​រំលឹក​ផងដែរ ​ដល់​ការគ្រប់គ្រង​ទឹក ​និង​ប្រើប្រាស់​ទឹក​ប្រកបដោយ​ការ​សន្សំសំចៃ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 278

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 291

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 585

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 918

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1107

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1150

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...