ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ (Wrap-up meeting-CASDP) ជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ របស់ធនាគារពិភពលោក

ចេញ​ផ្សាយ​ ៤ មិថុនា ២០២៤ 2281

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ ដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ (Wrap-up meeting-CASDP) ជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ (Eighth ISM Mission) របស់ធនាគារពិភពលោក នៅការិយាល័យធនាគារពិភពលោក រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មាធិការ លោកនាយក និងលោកប្រធានគម្រោង តំណាងក្រសួងពាក់ព័ន្ធ (MAFF, MRD, MoWRAM, MEF) តំណាងសមាសភាព គាំទ្រគម្រោង និងទីប្រឹក្សាគម្រោងជាដើម។

ឯកឧត្ដម ហ៊ាន វណ្ណហន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ក្រុមការងារបេសកកម្មរបស់ WB ដែលបានបំពេញបេសកកម្មគាំទ្រការអនុវត្តនេះ ដឹកនាំដោយលោកស្រី ចំរើន មុទិតា ប្រធានក្រុមកិច្ចការ, លោក ចាន់ វីរៈ ប្រធានក្រុមកិច្ចការរួម និងសមាជិកក្រុមបេសកកម្មផ្សេងទៀតទាំងអស់ ដែលបាន​ពិភាក្សាលម្អិតជាមួយទីភ្នាក់ងារប្រតិបត្តិគម្រោង (EA) និងទីភ្នាក់ងារអនុវត្ត (IAs) លើវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានាដែលបានជួបប្រទះ និងកើតឡើងជាមួយនឹង​មធ្យោបាយឆ្ពោះទៅមុខដូចជា ពិនិត្យដំណើរការប្រតិបត្តិការរបស់​គម្រោង រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ការអនុលោមតាមតម្រូវការការពារសុវត្ថិភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ប្រព័ន្ធធារាសាស្រ្ត និងផ្លូវជនបទ) សកម្មភាពត្រួតពិនិត្យ និងវាយតម្លៃ។

នៅក្នុងអង្គប្រជុំនោះ ក៏បានពិនិត្យឡើងវិញនូវវឌ្ឍនភាពឆ្ពោះទៅរក​ការសម្រេចបាននូវគោលបំណងអភិវឌ្ឍន៍របស់គម្រោងចាប់តាំងពីការចាប់ផ្តើមគម្រោង ជាពិសេសការពិនិត្យឡើងវិញ និងការធ្វើបច្ចុប្បន្នភាព​នៃការត្រួតពិនិត្យក្របខ័ណ្ឌលទ្ធផល (RFM) និងពិនិត្យស្ថានភាពនៃការអនុវត្តសកម្មភាពសំខាន់ៗដែលបានព្រមព្រៀងក្នុងកំឡុង ISM7 ចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រួមមានធាតុផ្សំ ទី១. ការធ្វើឱ្យមានពិពិធកម្មកសិកម្ម (ផែនការពិពិធកម្ម/ការរៀបចំផែនការអាជីវកម្ម ការដាក់ស្នើដំណើរការវាយតម្លៃ និងអនុម័ត ការផ្គូផ្គងការផ្តល់ជំនួយ និងការទូទាត់ខ្សែឥណទាន) ទី២. គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ប្រព័ន្ធធារាសាស្រ្ត និងផ្លូវជនបទ) ទី៣. ការកែលម្អព័ត៌មានកសិកម្ម (ប្រព័ន្ធព័ត៌មានកសិកម្ម (AIS) នឹងគ្របដណ្តប់ប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (AMIS) និងការគ្រប់គ្រងគុណភាព (លទ្ធកម្មឧបករណ៍មន្ទីរពិសោធន៍សម្រាប់មន្ទីរពិសោធន៍កសិកម្មជាតិ) និងទី៤. លទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្សព្វផ្សាយ និងទំនាក់ទំនង និងការអនុលោមតាមការការពារបរិស្ថាន និងសង្គម និងសកម្មភាពយេនឌ័រ។

បន្ថែមពីនោះ ក៏បានពិនិត្យ និងបញ្ចប់សៀវភៅណែនាំ​ប្រតិបត្តិការគម្រោង ដែលបានធ្វើបច្ចុប្បន្នភាព (POM) ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានរៀន​ពីការអនុវត្តគម្រោង ជាពិសេសដើម្បីសម្រួលដល់ការរៀបចំ DPl/BPl ដំណើរការដាក់ស្នើ ការវាយតម្លៃ និងដំណើរការអនុម័ត និងបានយល់ព្រមលើផែនការសកម្មភាព ដើម្បីពន្លឿនការអនុវត្តគម្រោង ដើម្បីសម្រេចបានលទ្ធផលរំពឹងទុក ការប្រគល់ពីក្រុមគម្រោង MoWRAM មុនទៅឱ្យក្រុមគម្រោង MoWRAM ថ្មី គួរតែត្រូវបានពិភាក្សាយ៉ាងច្បាស់លាស់ និងយល់ព្រមលើផ្លូវឆ្ពោះទៅមុខ។

សូមបញ្ជាក់ផងដែរថា បេសកកម្មរបស់ ISM នេះ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 13

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 15

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 555

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 645

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 676

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 681

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 672

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦