ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អនុញ្ញាតឱ្យសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៣១ តុលា ២០២៤ 2735

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម​ ដោយសិក្សាទៅលើគ្រឿងយន្តកសិកម្ម និងជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់ ផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប​ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។

បន្ថែមពីនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ លេីកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា​ ក្នុងការធ្វេីកម្មវិធីហាត់សិក្សា​ដល់និស្សិតជប៉ុនមកកាន់កម្ពុជា​ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ​ ​ជាមួយនិស្សិតសាកលវិទ្យាល័យ​កសិកម្មកម្ពុជាទាំង៣​ ជាពិសេសបានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។

សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្មលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 625

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 758

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 711

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 665

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 878

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 873

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 813

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 844

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 816

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 840

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 863

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...