ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ កាលពីថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ណែនាំ និងស្ដង់ដាសវនកម្មសមិទ្ធកម្ម” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការនាយកដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើបទបង្ហាញដោយលោក ប៉ក់ ចាន់បូរា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ វគ្គបណ្ដុះបណ្ដាលនេះចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២២ គោលបំណង ដើម្បីបង្កើនសមត្ថភាពមន្រ្តីនាយកដ្ឋានសវនកម្មផ្ទៃក្នុង សម្រាប់ត្រៀមខ្លួនអនុវត្តសវនកម្មសមិទ្ធកម្ម ក្នុងគោលដៅបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងប្រសិទ្ធផល។