លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 2227

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យអេកូឡូស៊ី​បឋម​នៃប្រភេទសត្វកំពុងរងគ្រោះ គ្រំយក្ស» នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន អាជ្ញាធរក្រុងកោះរ៉ុង ខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ អង្គការដៃគូអភិរក្ស ព្រមទាំងតំណាង​សហគមន៍នេសាទចំនួន៥ នៅប្រជុំកោះរ៉ុង។
ថ្លែងនាឱកាសនោះ លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា គ្រំយក្សគឺជា «វិស្វករជីវសាស្ត្រ» ដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះសម្អាតទឹកសមុទ្រ ផ្តល់ជម្រកដល់កូនត្រី និងទ្រទ្រង់សុខភាពប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម។ ទោះជា​យ៉ាងណា ប្រភេទសត្វសមុទ្រដ៏កម្រនិងមានតម្លៃនេះ កំពុងប្រឈមនឹងការផុត​ពូជគួរឱ្យបារម្ភ ដោយសារការប្រមូលផលហួសកម្រិត ការជួញដូរខុសច្បាប់ ការបាត់បង់ជម្រក និងការកើនឡើងកម្ដៅទឹកសមុទ្រ។
លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់​បញ្ចូល​គ្រំយក្សជាប្រភេទសត្វការពារដាច់ខាត ព្រមទាំងបង្កើនការគ្រប់គ្រង​តំបន់​ការពារជលផលសមុទ្រ តាមរយៈការទប់ស្កាត់បទល្មើសនេសាទខុស​ច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញការ​ផ្សព្វ​ផ្សាយ​និងបណ្តុះបណ្តាលសមាជិកសហគមន៍នេសាទឱ្យក្លាយជា «ឆ្មាំសមុទ្រ» ដើម្បី​ចូលរួមការពារធនធានធម្មជាតិជលផលដោយផ្ទាល់។
យ៉ាងណាក៏ដោយ បើតាមលោកជំទាវ អ៊ឹម រចនា ការងារអភិរក្សចាំបាច់​ត្រូវតែ​ផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាក់ស្តែង។ លោកជំទាវសង្ឃឹ​មយ៉ាង​មុតមាំថា សិក្ខាសាលានេះនឹងបង្កើតបានជា «បណ្តាញសហប្រតិបត្តិការ​អភិរក្ស» ដ៏រឹងមាំ ដើម្បីចុះស្រាវជ្រាវ ប្រមូល និងផ្តល់ទិន្នន័យមូលដ្ឋានច្បាស់លាស់ ជូនដល់​ក្រសួង​និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការគ្រប់គ្រង ការពារ និងអភិរក្ស គ្រំយក្សនិង​ជម្រកផ្កាថ្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ បើតាមលោកជំទាវ អ៊ឹម រចនា កិច្ចការពារជីវចម្រុះសមុទ្រនេះ គឺជាកាតព្វកិច្ច​រួមរបស់យើងទាំងអស់គ្នា ដើម្បីធានាថាធនធានដ៏មានតម្លៃទាំង​នេះ នឹងត្រូវបាន​ថែរក្សា​ទុកជូនកូនចៅជំនាន់ក្រោយៗទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 117

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 129

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 128

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 331

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 352

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 362

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 416

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 547

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 699

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 694

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 704

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 738

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...