ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះ និងចិញ្ចឹមគោរបស់លោកពូ អ៊ុន អឿន

ចេញ​ផ្សាយ​ ៩ មេសា ២០២០ 4682

ចេញពីស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះ និងចិញ្ចឹមគោរបស់លោកពូ អ៊ុន អឿន ដែលជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវ។ មិនខុសពីស្រុកបន្ទាយមាស ស្រុកត្រាំកក់ ជាស្រុកមួយឈានមុខគេនៅទូទាំងខេត្តលើការងារផលិតកម្មបន្លែ និងការចិញ្ចឹមទាយកស៊ុត។ តាមការឱ្យដឹងពីលោកពូ អ៊ុន អឿន ថាបច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំ ចូលពីខាងក្រៅ។ ព្រមជាមួយនឹងតម្លៃកើនឡើង កសិករ គ្រូបង្រៀន ខ្លះទៀតជាមន្រ្តី និងអាជ្ញាធរឃុំ ភូមិថានឹងងាកមកដាំដំណាំជាបណ្តើរៗឡើងវិញដើម្បីច្បាមយកឱកាសមាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក លើក កម្ពស់កម្រិតជីវភាពឱ្យកាន់តែល្អប្រសើរជាលំដាប់។ ហេតុផលនេះ ក្នុងនាមលោកពូជាសមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកពូបានស្នើសុំឱ្យរាជរដ្ឋាពិបាលមេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយការនាំចូលផលិត ផលបន្លែពីប្រទេសជិតខាងសម្រាប់រយ:យូរអង្វែង តាមដែលអាចធ្វើទៅបាន។

ដោយឡែកចំពោះបទពិសោធន៍ដែលលោកពូទទួលបាននេះ គឺមានគុណប្រយោជន៍ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីឈានឆ្ពោះទៅធ្វើជាអ្នកផលិតអាជីពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ ដែលនេះគឺជាទុនសម្រាប់ធ្វើការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេសនាពេលអនាគត។ មិនតែប៉ុណ្ណោះ សហគមន៍នេះក៏ជាប្រភពនៃការចែកចាយ ឬផ្លាស់ប្តូរបទពិសោធន៍ដែលទទួលបានមកពីការអនុវត្តជាក់ស្តែង ជូនទៅដល់សហគមន៍ ឬអ្នកផលិតផ្សេងៗទៀតនៅទូទាំងស្រុកផងដែរ។ អ្វីដែលកាន់តែជឿទុកចិត្តលើការអនុវត្តបច្ចេកទេសនោះ គឺផ្ទៃដីជាង ២ ហ.ត លោកពូអាចទាញយកចំណូលបានពីសក្តានុពលដីនេះក្នុង ១ឆ្នាំចំនួន ៦៥ លានរៀល ពីការលក់ពហុបន្លែ ដោយមិនគិតពីចំណូលផលស្រូវ និងគោទៀតផង។ លើកម្រាមដៃដប់សំពះ ថ្លែងអំណរគុណទាំងទឹកចិត្តរំភើប សប្បាយរីករាយឥតឧបមាជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានបង្កើតឱកាសមាសសម្រាប់ប្រជាសហគមន៍គ្រប់ៗគ្នាក្នុងការចូលរួមជំរុញផលិតភាពផលិតកម្មកសិកម្មឆ្លើយតបតាមសេចក្តីត្រូវការបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន (អរគុណសន្តិភាព)។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 40

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 64

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 61

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 236

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 226

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 404

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...