ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើផលិតកម្មស្រូវតាមកិច្ចសន្យា ត្រូវធ្វើតាមការណែនាំរបស់មន្ត្រីជំនាញ ដោយជ្រើសរើសពូជសុទ្ធ មានទីតាំងដីច្បាស់លាស់ក្នុងការដាំដុះ ដើម្បីងាយស្រួលចែកចាយនៅលើទីផ្សារ ក្រោយពីប្រមូលផល។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕