ថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានគាំទ្រពី Agriculture Services Programme for Innovation, Resilience and Extension ដែលហៅកាត់ថា ASPIRE និង Food and Agriculture Organization ដែលហៅកាត់ថា FAOបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ ចេស្តា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ និងពិភាក្សាសម្រាប់ប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹង វិស័យកសិ-ឧស្សាហកម្ម ដើម្បីបញ្ជូលទៅលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០។