ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល

ចេញ​ផ្សាយ​ ២៤ សីហា ២០២០ 4007

នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្មដោយបាននាំយកកូនត្រីអណ្តែង និងកូនកង្កែប និងសម្ភារចិញ្ចឹមមកចែកជូនប្រជាកសិករផងដែរ។ សម្រាប់បេសកកម្មនាថ្ងៃនេះ មានកម្មវិធីជា បន្ទាន់ដូចខាងក្រោម៖

១- កម្មវិធីទី១៖

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៤គ្រួសារ ដែលពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម មែន វិបុល អភិបាលនៃគណអភិបាលខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិផងដែរ ដែលពិធីនេះបានរៀបចំនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ ជាបឋមលោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារ បង្កើបង្កើនផល ភ្ជួររាស់ សាបព្រោះ ប្រមូលផលស្រូវដើម រដូវ ការចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគោ ក្របី ការដាំដុះបន្លែ និងការនាំចេញកសិផលចេញទៅប្រទេសវៀតណាមនាពេលកន្លងមក។ល។ ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តមានបណ្តុំ វារីវប្បករចំនួន ៧កន្លែង (១៧០គ្រួសារ) កន្លែងបង្កាត់ ភ្ញាស់កូនត្រីមាន ០៣កន្លែង អាចផលិតកូនបាន ២២០ ០០០កូន កន្លែងបង្កាត់ និងភ្ញាស់កូនកង្កែបមាន ៩កន្លែង អាចផលិតកូនបាន  ៥៩៣ ០០០កូន កន្លែងចិញ្ចឹមត្រីមាន ៩៣៩ កន្លែង កន្លែងចិញ្ចឹមកង្កែបសាច់មាន ១០៩កន្លែង និងកន្លែងចិញ្ចឹមចង្រិតមាន ១៣កន្លែង។ បានរៀបចំបណ្តុំអាជីវកម្មមាន៖ បណ្តុំអាជីវកម្មស្រូវ ៧ បន្លែ ១៧ ដំឡូងមី ២ មាន់ ៨ កង្កែប ៤ ត្រី ៤ និងឃ្មុំ ៤ ក្នុងនោះមានគ្រួសារចូលរួមសរុបចំនួន ២ ១០២គ្រួសារ។ នៅ ៨ខែដើមឆ្នាំ២០២០ បរិមាណស្រូវចំនួន ១៣០ ៣៩៦តោនត្រូវបាននាំ ចេញទៅប្រទេសវៀតណាម និងបន្លែចំនួន ៤០០តោន ត្រូវបានផលិត និងលក់ចែកចាយទៅផ្សារនៅទូទាំងខេត្ត និងទីផ្សាររាជធានីភ្នំពេញ។ ក្រៅពីនេះ មន្ទីរបានរៀបចំបង្កើតអាជីវកម្មជូនបងប្អូនដែលវិលត្រឡប់ពីចំណាកស្រុកក្រៅប្រទេសចំនួន ១០០គ្រួសារ ក្នុងនោះផ្តល់ពូជបន្លែឲ្យ ២៥ គ្រួសារ ពូជមាន់ ៣០គ្រួសារ ពូជត្រី ៣០គ្រួសារ និងពូជកង្កែប ១៥គ្រួសារ។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង ព្រមទាំងជូនពរ បងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងការងារបង្កបង្កើនផល។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋដោយបានលើកយកប្រធានបទសំខាន់ៗមួយចំនួនទាក់ទងការងារបង្កបង្កើនផល (ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប) ជាពិសេសនោះគឺការចងក្រងបណ្តុះអាជីវកម្ម និងការបង្កើតសហគមន៍កសិកម្ម។ លោកបានបញ្ជាក់ថា វាដែលមានសារប្រយោជន៍ ក្នុងការចូលរួមគ្នាជាកំលាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ាអំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។ល។ ដោយឡែក ការងារវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបថាតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ជាពិសេសនោះសម្រាប់កម្មវិធីដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២ ពាន់លានរៀលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពមួយនេះមានការ រីកចម្រើន និងទទួលបានផលជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។

សម្រាប់ថ្ងៃនេះ កសិករដែលចិញ្ចឹមត្រីអណ្តែង ៣២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់ ១ ដោយឡែកកសិករចិញ្ចឹមកង្កែបចំនួន ២២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ៤បាវ និងតង់ ១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 48

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 85

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 92

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 222

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 399

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 581

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 737

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...