ព័ត៌មានផ្សេងៗទៀត
សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តមអគ្គាធិការ នៃអគ្គាធិការដ្ឋាន លោកប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកអធិការ នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។