ព័ត៌មានផ្សេងៗទៀត
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទីទី២៤ ខែកុម្ភៈ ឆ្នាំ២០២០វិញ វេលាម៉ោង 0៨:៣០ នាទី ព្រឹក នៅសាលប្រជុំផ្កាច័ន្ទសែនសរ នៃអគារផ្ការំដួល មានកិច្ចប្រជុំពិភាក្សាការងារស្តីពីការផ្ទេរបុគ្គលិក ធនធានទ្រព្យរដ្ឋ និងរចនាសម័្ពន្ធ ពីអគ្គនាយកដ្ឋានកសិកម្ម មកស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ប្រធានអង្គភាព និងសហការី។