ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបតំណាងក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 3778

កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចឆ្នាំ ២០១៧ នេះ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានមានបំណងលើកយកចំណុចមួយចំនួនមកពិភាក្សាដូចខាងក្រោម៖

1. ការគាំទ្រសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិក

2. ការបំផុសអោយឃើញ នូវសារសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃជាដើម

3. ការគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអោយបានកាន់តែល្អប្រសើរ នូវអភិបាលកិច្ចល្អ និងតម្លាភាព

4. ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរួមមាន ការអភិវឌ្ឍន៏ធនធានមនុស្ស ការទទួលខុសត្រូវរបស់សហគ្រាសក្នុងសង្គម ការបណ្តុះបណ្តាលផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមភាពជាអ្នកដឹកនាំយុវជន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-សហរដ្ឋអាមេរិកជាដើម។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានសម្តែងការស្វាគមន៏ចំពោះប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក ដែលបានអញ្ជើញមកទស្សនកិច្ចនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបង្កើតឱកាសនៃកិច្ចជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនប្រតិភូថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ហើយចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានឆ្លងផុតពីដំណាក់កាលខ្វះខាតស្បៀង មកមានស្បៀងគ្រប់គ្រាន់ ហើយបាននឹងកំពុងធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ទន្ទឹមនឹងកម្ពុជានាំចេញនូវផលិតផលកសិកម្មនេះ កម្ពុជាក៏កំពុងជួបប្រទះបញ្ហាមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនៅមានកម្រិត កសិ-ឧស្សាហកម្មនៅកម្ពុជានៅមានកម្រិតនិងមិនទាន់មានភាពប្រកួតប្រជែងនឹងប្រទេសជិតខាង ព្រមទាំងបញ្ហាទីផ្សារនាំចេញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ជួយគាំទ្រដល់កម្ពុជាលើ ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងថាមពល និងគាំទ្រដល់ការអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ដោយមានការបញ្ជូលនូវភាពច្នៃប្រឌិតថ្មីៗ ជាពិសេសការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបង្កើនសន្ទុះនៃការអភិវឌ្ឍន៏អោយស្របទៅនឹងការវិវឌ្ឍន៏ក្នុងតំបន់។ តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានធ្វើការចាប់អារម្មណ៏ទៅលើការអភិវឌ្ឍន៏ ស្បៀងអាហារ និងកសិកម្មនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលកសិកម្ម ហើយជាកាលានុវត្តភាពសម្រាប់វិស័យឯកជនក្នុងការចូលមកវិនិយោគ។ ប្រតិភូ មានបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល នៅកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៏វិស័យកសិ-ឧស្សហកម្ម។ ក្រៅពីនេះប្រតិភូ ក៏បានសង្កេតឃើញថាកម្ពុជាទាមទារអោយមានការផ្លាស់ប្តូរពីការធ្វើកសិកម្មបែបបុរាណ ទៅជាការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលជាបច្ចេកវិទ្យាកសិកម្មចុងក្រោយ ហើយជំរុញការផ្សារភ្ជាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ រួមផ្សំនឹងការពង្រឹងយីហោផលិតផល ដើម្បីពង្រីកការផ្សព្វផ្សាយផលិផលកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 294

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 336

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 801

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 867

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 944

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 871

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 958

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 888

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 961

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1211

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1367

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...