ព័ត៌មានផ្សេងៗទៀត
នារសៀលម៉ោង ២:០០ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមវេង សាខុន និងគណៈប្រតិភូបានចុះទៅពិនិត្យមជ្ឈមណ្ឌលពិសោធន៍ និងបង្ហាញពូជស្រូវដែលធ្វើនៅលើផ្ទៃដីសរុបប្រមាណជា ៣១ហត និងមានបុគ្គលិកបម្រើការជាង ២០០នាក់ នៅទីក្រុងឆាងសា។ តាមលោកនាយកគ្រប់គ្រងមជ្ឈមណ្ឌលបានឲ្យដឹកពីគោលបំណងនៃការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយពូជស្រូវថ្មីៗ ដោយត្រូវផ្តោតទៅលើ ៖
ទី១ ការបង្កើនគុណភាព និងទិន្នផលខ្ពស់
ទី២ ធន់ជំងឺ និងសត្វល្អិត
ទី៣ ស្របទៅតាមតម្រូវការទីផ្សារ
ទី៤ ភាពធន់ទ្រាំនិងការបម្រែបម្រួលអាកាសធាតុ ភាពរឹងមាំនៃដើមស្រូវ ។