ខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១៦ តុលា ២០២០ 3935

សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” បានរៀបចំប្រារព្វនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករយ៉ាងច្រើនកុះករ។

ជាបឋម ឯកឧត្តម ទៀ សីហា បានអានមតិស្វាយគមន៍ និងជម្រាបជូនអង្គពិធីអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។ លោកស្រីClaire Conan បានរាយការណ៍ជូនអង្គ ពិធីជ្រាបថានេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។ លោក Alexandre HUYNH បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគ ជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។

មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 177

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 190

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 199

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 386

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 431

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 567

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 715

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 713

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 715

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 744

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...