ព័ត៌មានផ្សេងៗទៀត
តំណាងប្រជាកសិករនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រជាកសិករដែលធ្វើស្រែប្រាំងឆ្នាំនេះខ្វះទឹកប្រើប្រាស់ ដោយសារតែពួកគាត់ធ្វើស្រែច្រើនលើសគោលការណ៍ដែលក្រសួងបានកំណត់។ ទោះជាបែបនេះក្តី តំណាងកសិកររូបនោះ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដោយបានសហការជាមួយក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះជួយអន្តរាគមន៍ជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនប្រជាកសិករបានទាន់ពេលវេលា៕