ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងថា កំណើនធនធានជលផលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ជាសមិទ្ធផលកើតចេញពីកិច្ចខំប្រឹងប្រែងរួមគ្នារបស់មន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ច និងដៃគូពាក់ព័ន្ធ

ចេញ​ផ្សាយ​ ២៥ មីនា ២០២៥ 323

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍អំពីការកើនឡើងនៃធនធានជលផលរបស់កម្ពុជា ទាំងនៅទឹកសាប ទាំងនៅទឹកសមុទ្ទ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ គឺដោយសារការខិតខំប្រឹងប្រែងធ្វើការរួមគ្នា រវាងមន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ច និងដៃគូពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយ អប់រំ និងចាត់វិធានការបង្រ្កាបបទល្មើសនានា នៅដែនអភិរក្ស។ ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅអំឡុងសន្តរកថាបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12