ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូត ចក្រពភអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៩ មេសា ២០២២ 4355

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:០០ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូត ចក្រពភអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជាបឋម លោកជំទាវក្នុងនាមស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះពេលវេលាដ៏មានតម្លៃដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបពិភាក្សាការងារ ណែនាំកម្មវិធីថ្មី និងជាពិសេសដើម្បីស្វែងយល់បន្ថែម ពីបញ្ហាប្រឈមនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យប្រើប្រាស់ដីកសិកម្ម ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ ដើម្បីរកដំណោះស្រាយឲ្យបានល្អប្រសើរសម្រាប់អនាគត។ ឆ្លៀតយកឱកាសនេះ លោកស្រី Timsin Ballard នាយករងកម្មវិធីធម្មជាតិ អាកាសធាតុ និងការអភិវឌ្ឍន៍ និងគណ:ប្រតិភូរបស់មូលនិធិជីវចម្រុះទេសភាព (Biodiverse Landscape Fund's, BLF) ពីចក្រភពអង់គ្លេស បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាកម្មវិធី BLF របស់ចក្រភពអង់គ្លេសមានគោលបំណងសំខាន់គឺ ៖ ការកាត់បន្ថយភាពក្រីក្រ ការពារ និងស្តារជីវចម្រុះ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងទេសភាពបរិស្ថានប្រាំមួយនៅជុំវិញពិភពលោក ហើយទេសភាពនីមួយៗនឹងត្រូវបានបែងចែកពី ១០-១៦ លានផោនសម្រាប់រយៈពេល ៧ឆ្នាំ ជាមួយនឹងគម្រោងដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២២។ កម្មវិធីនឹងគ្របដណ្តប់គំរបទេសភាពតាមដងទន្លេមេគង្គក្រោម (ប្រទេសកម្ពុជា ឡាវ និងវៀតណាម) គឺជាប្រព័ន្ធមួយក្នុង ចំណោមប្រព័ន្ធអេកូចំនួន ៦ ដែលត្រូវបានកំណត់គោលដៅសម្រាប់ការគាំទ្រកម្មវិធី។ បានជ្រាបពីគោលបំណងរបស់កម្មវិធីដែលលោកស្រី Timsin Ballard បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីឆន្ទ:គាំទ្រ និងផ្តល់ក្តីសង្ឃឹមថានឹងរង់ចាំផ្តល់កិច្ចសហការឲ្យបាន ល្អប្រសើរធ្វើយ៉ាងណាឲ្យកម្មវិធីនេះទទួលបានជោគជ័យ។ ទាក់ទងនឹងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត និងសហការី ថាកម្មវិធី ក៏ដូចជាគោល នយោបាយថ្នាក់ជាតិ ជាពិសេសគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការដាំឈើទាំងឈើធម្មជាតិ ឈើឧស្សាហកម្ម និងព្រៃលិចទឹក ប្រយោជន៍ដើម្បីបង្កើតគំរបព្រៃឈើឡើងវិញ រក្សាបាននូវធនធានធម្មជាតិ និងលើកកម្ពស់ទេសភាពបរិស្ថានដែលទាំងអស់ នេះគឺជាទេសភាពបៃតង។ ព្រមជាមួយគ្នា ក្រសួងក៏បាននិងកំពុងគិតគូ និងដាក់ចេញនូវវិធានការសំខាន់ៗដើម្បីកាត់បន្ថយការហូរច្រោះជីជាតិដីនៅស្រទាប់លើ ការប្រើប្រាស់ថ្នាំពុល និងជីកសិកម្មខុសបច្ចេកទេសដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក រុក្ខជាតិ និងក្សេត្របរិស្ថាន។ល។ ផ្ទុយទៅវិញ ដើម្បីនិរន្តរភាពផលិតកម្មកសិកម្ម និងភាតរបរិស្ថាន ក្រសួងបានធ្វើ ការផ្សព្វផ្សាយ និងណែនាំតាមគ្រប់រូបភាពដល់កសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនតាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ និងឈានទៅធ្វើការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមជាមួយនឹងការចូលរួមការពារ និងស្តារជីវចម្រុះឡើងវិញ ឲ្យបានគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតស្នើសុំឲ្យលោកជំទាវជួយពិនិត្យ ពិចារណា និងផ្តល់ការគាំទ្របន្ថែមតាមរយ:គម្រោងនានាដែលទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបំណងចូលរួមកែលម្អទេសភាពធម្មជាតិឡើងវិញ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហការដើម្បីកម្មវិធី BLF ខាងលើទទួលបានជោគជ័យ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 436

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 597

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 618

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...