ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបច្ចេកទេស​ចម្រុះស្តីពីកសិកម្ម និងទឹក

ចេញ​ផ្សាយ​ ៦ មិថុនា ២០២៤ 2643

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបច្ចេកទេស​ចម្រុះ​ស្តីពីកសិកម្ម និងទឹក (Technical Working Group on Agriculture and Water(TWG-AW) ដែលកិច្ចប្រជុំប្រព្រឹត្តទៅរយ:ពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៦-០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរ សមាជិកក្រុមការងារទាំងអស់ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននានា ដើម្បី៖១.ឆ្លុះបញ្ចាំងពីសមិទ្ធផលការងារកន្លងមក ឆ្នាំ២០២៣ ២.កំណត់បញ្ហាប្រឈមអំពីការអនុវត្តផែនការ សកម្មភាពរបស់ក្រុមការងារ និង ៣.កំណត់វិធីសាស្រ្ដល្អៗដើម្បីធ្វើឱ្យក្រុមការងារបច្ចេកទេសចម្រុះកាន់តែប្រសើរឡើង (សហប្រតិបត្តិការមានប្រសិទ្ធភាព សកម្មភាពដែលមានការសម្របសម្រួល និងកៀរគរហិរញ្ញប្បទាន)។

លើសពីនេះ កិច្ចប្រជុំនេះនឹងផ្តល់ឱ្យអ្នកចូលរួមបានយល់ដឹង​អំពីគោលការណ៍ណែនាំកែសម្រួលថ្មី ស្តីពីក្រុមការងារចម្រុះ (TWG-AW) កម្មវិធីអាទិភាពប្រចាំប្រទេសកម្ពុជារបស់ដៃគូអភិវឌ្ឍន៍ និងសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨) របស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម និងធនធានទឹក។ កិច្ចប្រជុំក៏ជាវេទិកាមានសារៈសំខាន់ សម្រាប់ តម្រង់ទិសជូនដល់សមាជិកទាំងអស់ ពិសេសនាយកដ្ឋាន និងអគ្គនាយកដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ ក្នុងតម្រឹមហិរញ្ញប្បទានរបស់ខ្លួន ជាមួយអាទិភាពគោលនយោបាយរបស់វិស័យកសិកម្ម ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំ នាពេលនោះ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានជម្រាបជូនអង្គប្រជុំ ពីវឌ្ឍនភាពសំខាន់ៗមួយចំនួនរបស់ក្រសួងកសិកម្ម ក្នុងនោះរួមមាន: ការដាក់ចេញសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨) ជាមួយនឹងគោលដៅរួម «ដើម្បីបង្កើនប្រសិទ្ធភាព​នៃផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព (ខ្សែសង្វាក់តម្លៃ) ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាជន» ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៤គឺ ទី១.កសាងសហគមន៍កសិកម្មទំនើប (MACs) ទី២.សេវាគាំទ្របច្ចេកទេសកសិកម្ម ផ្តល់ជូនកសិករ ទី៣.រក្សាតម្លៃកសិផលសំខាន់ៗ និងទី៤.ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិកសិកម្ម)។

បន្ថែមពីនេះទៀត ឯកឧត្ដមហ៊ាន វណ្ណហន ក៏បានបង្ហាញពីការចូលរួម​ចំណែកពីអនុវិស័យកសិកម្មក្នុង GDP ឆ្នាំ២០២៣ ក្នុងអំឡុងពេលរាតត្បាត Covid 19 និងកត្តាផ្សេងទៀត រួមទាំងវិបត្តិសង្គ្រាមអ៊ុយក្រែន។ វិស័យកសិកម្ម បានរក្សានូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងចន្លោះពី០.៦% ទៅ០.៩៩% ជារៀងរាល់ឆ្នាំ ដោយមានការរួមចំណែកនៃអនុវិស័យ​ក្នុងវិស័យកសិកម្មរួមមាន: អនុវិស័យដំណាំ ៥៧.១%, អនុវិស័យផលិតកម្មសត្វ ១១.២%, អនុវិស័យជលផល ២៤.៨% និង អនុវិស័យព្រៃឈើ ៧%។

អនុវិស័យដំណាំ និងជលផល បានបន្តជាកត្តានាំមុខគេ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនវិស័យនេះ ខណៈដែលអនុវិស័យផលិតកម្មសត្វបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដែលត្រូវតែអភិវឌ្ឍបន្ថែមទៀត ដោយនឹងជំរុញការផលិត/ការផ្គត់ផ្គង់សាច់ក្នុងស្រុកសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ។

ជាចុងក្រោយ ឯកឧត្ដម ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស DP, MoWRAM និងអនុវិស័យ MAFF ត្រូវបន្ដកិច្ចសហការណ៍យ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបំពេញបន្ថែមនូវការគាំទ្រដល់សហគមន៍កសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក (ACs និង FWUCs) ដែលមានតម្រូវការជាក់ស្តែង។ ការផ្តល់មូលនិធិ ដោយដៃគូអភិវឌ្ឍន៍ គឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន និងសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨)៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 13

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 15

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 555

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 645

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 676

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 681

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 672

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦