ព័ត៌មានផ្សេងៗទៀត
អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក ផៃ សុមានី អំពាវនាវដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ឱ្យបានទាន់ពេលវេលា នៅអំឡុងរដូវវស្សា។ មន្រ្តីជំនាញអភិរក្សជលផលរូបនេះ មានប្រសាសន៍បន្ថែមថា នៅអំឡុងរដូវទឹកទន្លេជន់ឡើង គឺជាពេលដែលសត្វផ្សោតចេញពីទីជម្រកសុវត្ថិភាពរបស់វា ដែលជាអន្លង់ទឹកជ្រៅៗ ទៅតាមខ្សែទឹកដើម្បីរកចំណីនៅតាមទីវាល ដែលនាំឱ្យសត្វផ្សោតអាចប្រឈមហានិភ័យដោយការជាប់មង ឬឧបករណ៍នេសាទរជាយថាហេតុ នៅតាមដងព្រែក និងដៃទន្លេ ដែលទាមទារឱ្យគ្រប់គ្នា ជាពិសេសបងប្អូនប្រជានេសាទ យកចិត្តទុកដាក់តាមដាន និងប្រុងប្រយ័ត្ន។