ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និង ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមគោ និងបណ្តុំអាជីវកម្មបន្លែ នៅនៅភូមិព្រួក ឃុំតាបាង ស្រុកលំផាត់ ខេត្តរតនគិរី

ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៣ 4516

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដដែលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបន្តទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមគោ និងបណ្តុំអាជីវកម្មបន្លែ នៅនៅភូមិព្រួក  ឃុំតាបាង ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់បណ្តុំអាជីវកម្មចិញ្ចឹមគោឱ្យបន្តធ្វើការជាមួយគ្នា សហការគ្នាល្អ និងត្រូវមានផែនការច្បាស់លាស់ទាំងផលិតកម្ម និងទីផ្សារ ក្នុងការធានាស្ថិរភាពនៃខ្សែច្រវាក់នៃការផ្គត់ផ្គង់និងតម្លៃល្អ ដើម្បីទទួលបានចំណូលទៀងទាត់ មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការងារនេះ ត្រូវយកចិត្តទុកដាក់បន្ថែមលើបច្ចេកទេសចិញ្ចឹម វ៉ាក់សាំង ចំណី ព្រមទាំងពិនិត្យលទ្ធភាពការចិញ្ចឹមគោដាក់ទ្រុង និងបច្ចេកទេសផ្សេងៗ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ចៀសវាងបំផ្លាញផលដំណាំអ្នកដទៃ។

ចំពោះបណ្តុំអាជីវកម្មបន្លែ គឺចាំបាច់ត្រូវសិក្សាឱ្យច្បាស់លាស់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់និងទីផ្សារ ត្រូវមានការសហការគ្នាល្អ បង្កើតបណ្តាញតាំងពីអ្នកផលិតរហូតទីផ្សារ និងការចូលរួមរបស់មន្ទីរក្នុងការសម្របសម្រួលរវាងអ្នកទិញនិងកសិករឱ្យមានដំណើរការរលូន។ ជាមួយគ្នានេះដែរ បណ្តុំអាជីវកម្មបន្លែអាចពិចារណានិងពិនិត្យលទ្ធភាពការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ ផ្តល់សុខភាព មានសុវត្ថិភាព និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 418

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 592

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 586

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 619

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 614

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 615

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...