ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប ២ ០០០គីឡូក្រាម ក្នុងនោះត្រកួនបានចំនួន ១ ២០០គក និងស្ពៃក្រញ៉ាញ់ចំនួន ៨០០គក រួមជាមួយស៊ុតទាចំនួន ៦៩០គ្រាប់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ នេះ ការប្រមូលផលបានចំនួន ៨លើក ស្មើ ១១ ២៦០គក ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន ៥ ៩៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ៩០០គីឡូក្រាម និងស៊ុតទាចំនួន ២ ១៩០គ្រាប់៕