ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក ពីក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក ដែលបានចូលរួមឧបត្ថម្ភសម្ភារៈគិតជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ និងសូមជូនពរក្រុមហ៊ុនឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព៕