នារសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយសហការរីបានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់សាច់ Takimho របស់លោក គីម ហូ នៅភូមិកំពង់ស្មោលិច ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាម។
សូមបញ្ជាក់ថាកសិដ្ឋានបានសហការលើការងារបច្ចេកទេស ពូជ និងទីផ្សារជាមួយក្រុមហ៊ុនស៊ីភីកម្ពុជា។ បច្ចុប្បន្នគាត់ចិញ្ចឹមមាន់សាច់ ៥០០០០ក្បាល ហើយក្នុង១ ឆ្នាំអាចរក ចំណូលបានជាង ១៤០លានរៀល។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងប្រកាន់យកអាជីពចិញ្ចឹមមាន់សាច់ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារខេត្តសៀមរាប។ លោកបានលើកទឹកចិត្ត និងគាំទ្រឲ្យខិតខំបន្ថែមទៀតដើម្បីរួមចំណែកកាត់បន្ថយការនាំចូល បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងរក្សាបានកំណើន សេដ្ឋកិច្ចជាតិ។